ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ២៤នាក់បន្ថែមទៀត នៅក្នុងក្រុង/ស្រុកចំនួន៨

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ ។
យោងតាមសេចក្ដីប្រកាសបញ្ជាក់ថា ក្នុងនោះ

១- ក្រុងព្រៃវែង ចំនួន៣នាក់
២- ស្រុកបាភ្នំ ចំនួន៦នាក់
៣-ស្រុកពាមជរ ចំនួន៥នាក់
៤- ស្រុកព្រះសេ្តច ចំនួន៤នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន២នាក់
៦- ស្រុកមេសាង ចំនួន២នាក់
៧- ស្រុកពាមរក៍ ចំនួន១នាក់
៨- ស្រុកកំពង់ត្របែក ចំនួន១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕