សម្ដេចតេជោ បញ្ជាក់ថាបើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងចំនួន៣លានដូស នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ ចន្លោះ ពីថ្ងៃទី៨ដល់១៩ មិថុនា

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរតាមរយៈComment ក្នុងFacebook នៃកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅរាត្រីថ្ងៃទី៧ ខែមិថុនានេះ ថា នៅថ្ងៃទី៨ ខែមិថុនាស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងនោះវ៉ាក់សាំងប្រភេទSinovacចំនួន៥០ម៉ឺនដូស និងSinopharm ចំនួន៥០ម៉ឺនដូស។

តាមរយៈខាំមិន សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនឹងមកដល់នៅ ថ្ងៃទី១២ ខែមិថុនា ចំនួន ១លានដូស និងថ្ងៃទី១៩ ខែមិថុនា ១លានដូសបន្ថែមទៀត។ ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។ អរគុណកូនៗក្មួយៗដែលបានតែងនិពន្ធ និងច្រៀងចម្រៀងគាំទ្រ ដល់ចលនាជាតិប្រយុទ្ធ ជាមួយកូវីដ១៩»៕