ភ្នំពេញ៖ ប៉ូលិសក្រុងតាខ្មៅ បានចាប់ជនសង្ស័យ២នាក់ ករណីលួចកាត់ខ្សែភ្លើង នៅតាមសួនច្បារ មាត់ទន្លេ ស្ថិតនៅភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរំលងអាធ្រាត្រ ចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា បុរសសង្ស័យទាំង២នាក់ ឈ្មោះ សុះ អាកាសាក់ អាយុ៣៤ឆ្នាំ និងឈ្មោះ គង់ ផានិត អាយុ១៧ឆ្នាំ អ្នកទាំងពីរ នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក ដង្កាប់កាត់ខ្សៃភ្លើង២,ខ្សៃភ្លើង២ដុំ,ម៉ូតូមួយគ្រឿងម៉ាកហុងដា១២៥ផ្លាកលេខ ភ្នំពេញ ១GR៣៥៣៥របស់ជនសង្ស័យ។
តាមការសាកសួរ ជនសង្ស័យទាំង២នាក់ បានឆ្លើយថា ទើបតែប្រព្រឹត្តិលើកទី១ នេះទេ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕