សង្វេកណាស់! បុរសចំណាស់ម្នាក់ វង្វេងដើរចេញ ពីផ្ទះបាត់១យប់ ប្រទះឃើញ ធ្លាក់ពីលើភ្នំ​ស្លាប់

0

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ធ្លាក់ពីលើភ្នំកម្ពស់ ប្រមាណជា៤០ម៉ែត្រ បណ្តាលឲ្យស្លាប់ត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតខាងកើតក្បែរកាដ្ឋានកិនថ្មភ្នំធំ ស្ថិតភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

លោក វ៉ា ស៊ិនណារ៉ុង នាយប៉ុស្តិ៍នគរបាលឃុំអូរប្រាសាទ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទៀង រ៉ុម ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្កលបូរី។

លោកបានបន្តថា នៅពេលដែលគេប្រទះឃើញជនរងគ្រោះ មានអ្នកឃ្វាលគោព្រឹក ឡើងបានដេញគោឡើងភ្នំស៊ីស្មៅ ហើយពេលដេញគោ ដល់ចំណុចកាដ្ឋានកិនថ្មភ្នំធំ បានប្រទះឃើញ ជនរងគ្រោះ បានដេកស្លាប់ក្បែរជើងភ្នំ ដែលមានឈាមពេញមុខហើយរាយការណ៍ ទៅពិនិត្យ ដែលមានមន្ត្រីជំនាញ សពជនរងគ្រោះ មានស្នាក់ស្នាមរលាត់ឈាម ពេញមុខ ការសន្និដ្ឋានគឺជនរងគ្រោះ អាចធ្លាក់ពីលើខ្នងភ្នំ កម្ពស់ប្រមាណជា៤០ម៉ែត្រ។

លោក វ៉ា ស៊ិនណារ៉ុង បានបញ្ជាក់ថា តាមសំដីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងគឺមុនជនរងគ្រោះ ស្លាប់គាត់ចាស់កន្លងមកធ្លាប់វង្វេងដើរបាត់ពីផ្ទះ ៤ទៅ៥ថ្ងៃ ទើបរកឃើញ ហើយមុនស្លាប់ បានវង្វេងដើរចេញពីផ្ទះបាត់១យប់ រកមិនឃើញលុះព្រឹកឡើង ទទួលព័ត៌មានថាជនរងគ្រោះ ត្រូវធ្លាក់ពីលើភ្នំបណ្តាល ឲ្យស្លាប់ក្រោយពេលមន្ត្រីជំនាញ ពិនិត្យហើយត្រូវបានប្រគល់ សពជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី ៕