អ្នកជំងឺកូវីដ១៩ បានទៅទទួលសេវា ធនាគារ FTB

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា​ (FTB) ដែលមានទីតាំងស្ថិតនៅអគារលេខ៣៣C-D ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១០ ដល់ម៉ោង ១៥៖២០ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ គឺអ្នកជំងឺកូវីដ១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះ ដើម្បីទទួលសេវាធនាគារ និងបានប៉ះពាល់ជាមួយបុគ្គលិកធនាគារចំនួន ៣នាក់។ បុគ្គលិកធ្វើការនៅធនាគារនេះ បានចាក់វ៉ាក់សាំងលើកទី២ រួចរាល់គ្រប់គ្នា ។