ភ្នំពេញ៖ ទំនិញខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាម (៥តោន) មានទាំងសាច់មាន់ ឆ្អឹងមាន់ និងប្រហិត ត្រូវបានសមត្ថកិច្ចបង្ក្រាប រឹបអូសទុកដុតកម្ទេចចោល ខណៈឈ្មួញនាំចូលពីប្រទេសថៃ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
ចំពោះទំនិញខូចគុណភាព ទាំង ៥.០០០គីឡូក្រាមនេះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក និងរង់ចាំការស្នើសុំដុតបំផ្លាញចោល នៅពេលក្រោយ ៕