ប្រមុខការពារជាតិ៖ បើគ្មានការលះបង់របស់វីរជន ដើម្បីសង្គ្រោះជាតិពីរបប ប៉ុល ពត នោះទេ ប្រហែលយើងកំពុងរស់នៅដោយការភ័យខ្លាច

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បើគ្មានការលះបង់គ្រប់បែបយ៉ាងរបស់វីរជនយើង ដើម្បីសង្គ្រោះជាតិពីរបប ប៉ុល ពត នោះទេ យើងប្រហែលកំពុងរស់នៅដោយការភ័យខ្លាច និងគ្មានសូម្បីតែសិទ្ធរក្សាជីវិត កុំថាឡើយ សិទ្ធរៀបអាពាហ៍ពិពាហ៍ សិទ្ធមើលថែទាំកូនចៅ សិទ្ធមើលថែទាំឪពុកម្តាយ សិទ្ធប្រកាន់យកជំនឿសាសនា សិទ្ធសិក្សារៀនសូត្រ និងសិទ្ធរស់រានដោយសុខសាន្ត ។

នេះជាប្រសាសន៍របស់សម្ដេច ទៀ បាញ់ បញ្ចាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ មិថុនានេះ ។