ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ បន្ថែមទៀតនៅថ្ងៃនេះ(០៦-០៦-២០២១) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម៖
១- ក្រុងព្រៃវែង ចំនួន១នាក់
២- ស្រុកព្រះស្ដេច ចំនួន២៨នាក់
៣-ស្រុកកំពង់ត្របែក ចំនួន៦នាក់
៤- ស្រុកពារាំង ចំនួន៤នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់
៦- ស្រុកមេសាង ចំនួន៣នាក់
៧- ស្រុកពាមរក៍ ចំនួន២នាក់
៨- ស្រុកពាមជរ ចំនួន១នាក់
៩- ស្រុកបាភ្នំ ចំនួន១នាក់
១០- ស្រុកកញ្ច្រៀច ចំនួន១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកក្នុងមូលដ្ឋាននីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
- ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
- លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
- រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
- កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
- កុំប៉ះពាល់គ្នា។