ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ដោយសម្រាប់ដូសទី១ ចាប់ថ្ងៃទី១០-២៣ ខែមិថុនា និងសម្រាប់ដូសទី២ ចាប់ថ្ងៃទី២៥ ខែមិថុនា-០៨ ខែកក្កដា តាមការកំណត់ របស់អាជ្ញាធរមូលដ្ឋាន។