នោះ! បុគ្គលិកខាងផ្នែក សេវាអតិថិជន នៅធនាគារ ABA សាខាសន្ធម៉ុក ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅសេវាខាងផ្នែកអតិថិជន ឬមានទំនាក់ទំនងជាមួយបុគ្គលិកខាងផ្នែក សេវាអតិថិជនធ្វើការនៅធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ប្រសិនបើអ្នកមានអាការៈមិនស្រួល សូមទៅធ្វើតេស្ដជាបន្ទាន់ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា មូលហេតុ គឺអ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ក្រោយពីតេស្ដលើកទី១ បានរកឃើញ អ្នកវិជ្ជមានម្នាក់ទៀត ក្នុងចំណោម អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ។

ជាមួយគ្នានោះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បន្ថែមថា ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕