Home សង្គម ដុតកម្ចេចចោលជ្រូក ៥០ក្បាល ក្រោយរកឃើញមាន ផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក

ដុតកម្ចេចចោលជ្រូក ៥០ក្បាល ក្រោយរកឃើញមាន ផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក

0

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំមន្រ្ដីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការដុតកម្ចេចចោលជ្រូកចំនួន ៥០ក្បាល មានផ្ទុកវត្តមានមេរោគ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ស្របតាមវិធានការបសុព្យាបាល ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ជ្រូកទាំងនេះ ឈ្មួញបានលួចនាំចូលខុសច្បាប់ ពីប្រទេសថៃឡងដ៏តាមច្រកេបៀង យកទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវបានក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ៕

Previous articleខេត្តបន្ទាយមានជ័យ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤១នាក់ទៀត
Next articleអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ ចំនូន៣៨នាក់ នៅខេត្តកំពត