ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ជាបុគ្គលិក ហាងលក់សម្លៀកបំពាក់Zendo សាខាទល់មុខផ្សាទំនើប City Mall ដែលមានទីតាំងស្ថិត នៅផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ហាងលក់សម្លៀកបំពាក់Zendo សាខាខាងលើ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាអ្នកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក។ អ្នកប៉ះពាល់ទាំងនោះ បានទៅយកសំណាករួចរាល់ហើយ៕