ក្ដៅៗ! អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ លោក ត្រាំ អ៊ីវតឹក បានទទួលមរណភាព

0

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាព នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧២ឆ្នាំ ។

គួរបញ្ជាក់ផងដែរថា លោក ត្រាំ អ៊ីវតឹក បានក្លាយជារដ្ឋមន្ត្រីក្រសួងសាធារណការ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ និងក្លាយជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ៕