ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ចាក់ជូន ដល់សាធារណៈជន និងអ្នកលេងបណ្តាញសង្គមហ្វេសបុក ក៏ដូចជាអ្នកសាព័ត៌មានទាំងអស់ អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីប ដែលជាករណីកើតឡើង នៅតំបន់សេដ្ឋកិច្ចពិសេស សានតុង ដែលកម្មករធ្វើដំណើរចាកចេញពី រោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះគឺ
ទី១, ពួកគាត់ជាកម្មករ ដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ ជាអ្នកអវិជ្ជមាន។
ទី២, ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធ បានអនុញ្ញាតអោយពួកគាត់ចាកចេញ ទៅលំនៅដ្ឋានដើម្បី ធ្វើចត្តាឡីស័ក តាមដានសុខភាពបន្ត។
ទី៣, អ្នកដែលរកឃើញវិជ្ជមាន ត្រូវបានក្រុមគ្រូពេទ្យ បញ្ចូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។
ចំពោះការបញ្ចេញបញ្ចូលសម្លេង ដែលអ្នកថតវីដេអូ នៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុស ពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។
ដូច្នេះ រដ្ឋបាលខេត្តសូមផ្តាំផ្ញើរ ដល់បងប្អូនកម្មករកម្មការិនី ដែលទៅចត្តាឡីស័ក នៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕