សូមបង្កើនការប្រុងប្រយ័ត្ន៖ រកឃើញអ្នកឆ្លងកូវីដ ថ្មី ចំនួន៦៦០នាក់ ជាសះស្បើយ៧៥០ នាក់ និងស្លាប់៧នាក់

0

ភ្នំពេញ៖​ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកឆ្លងថ្មី ៦៦០នាក់ទៀត ជាសះស្បើយ៧៥០ នាក់ និងស្លាប់៧នាក់

ក្រសួងបញ្ជាក់ថា ក្នុងនោះ ករណីឆ្លងសហគមន៍៦២៦នាក់ និងអ្នកដំណើរពីបរទេស ៣៤ នាក់

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាមាន អ្នកឆ្លងសរុប២៦,៩៨៩ នាក់ ក្នុងនោះព្យាបាលអ្នកជាសះស្បើយ១៩,៧៧២ នាក់  និងមានអ្នកស្លាប់១៩០ នាក់៕