ចូលរួមអភិរក្សទាំងអស់គ្នា! លែងពស់ថ្លាន់ ៣៨ក្បាល ចូលព្រៃអភិរក្យធម្មជាតិវិញ ដើម្បីបន្តពូជ

0

ភ្នំពេញ៖ មន្ត្រីផ្នែកជំនាញឧទ្យាននុរក្ស និងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃ បានលែងពស់ថ្លាន់ ៣៨ក្បាល ចូលព្រៃអភិរក្យធម្មជាតិវិញដើម្បីបន្តពូជ។ ការដោះលែងពស់ថ្លាន់នេះ បានធ្វើឡើងនៅមុខវត្តកំពង់ព្រះ ភូមិកំពង់ព្រះស្ថិត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

មន្ត្រីឧទ្យានអនុរក្សបានឱ្យដឹងថា ពស់ថ្លាន់ត្រូវបានក្រុមឧទ្យាននុរក្ស និងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត បានប្រមូលពីភ្នំតាម៉ៅ និងតាមបណ្តាហាងផ្សេងៗ នៅក្នុងក្រុងភ្នំពេញ និងស្ទាក់ចាប់ពីក្រុមឈ្មួញដឹកជញ្ជូនលក់ ។ ក្នុងនោះប្រធានក្រុមឧទ្យសននុរក្ស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយថែរក្សាការពារ និងអភិរក្សសត្វព្រៃគ្រប់ប្រភេទ កុំចាប់ឬសម្លាប់សត្វ។ កុំកាប់ដុតរុករានទន្ទ្រានដីព្រៃ ដែលជំរកជីវចម្រុះគ្រប់ប្រភេទ ៕