ភ្នំពេញ ៖ ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង បានធ្វើការវះកាត់ ដល់នារីដែលមានវិជ្ជមានកូវីដ19 ម្នាក់ដែលមានជំងឺរលាកស្រោមពោះ ដោយសារធ្លាយ ខ្នែងពោះវៀន ទទួលបានដោយជោគជ័យ។
លោកវេជ្ជបណ្ឌិតទុំ សម្បត្តិប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកជំងឺម្នាក់បានចូលមកមន្ទីរ ពេទ្យបង្អែកខេត្ត បំណងអោយគ្រូពេទ្យ ជួយសង្គ្រោះ ខណៈដែលរូបគាត់ មានអាការៈឈឺចុកចាប់ ក្នុងពោះជាខ្លាំង។ពេលនោះក្រុមការងារគ្រូពេទ្យ ក៏បានពិនិត្យអ្នកជំងឺ ទៅតាមបច្ចេកទេស រួមទាំងបានពិនិត្យ សំណាករកឃើញ មានវិជ្ជមានកូវីដ-១៩ ផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងទៀតថា អ្នកជម្ងឺខាងលើនេះ ឈ្មោះ ស៊ុ ភ័ស្ស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើការនៅរោងចក្រ ជីអំពៅ បន្ទាប់ពីរូបគាត់ មានអាការៈឈឺចុកចាប់ខ្លាំង នៅក្នុងពោះនិងពិនិត្យឃើញថា មានបញ្ហាត្រង់ពោះវៀន ដុះខ្នែង ក្រុមគ្រូពេទ្យក៏បានសម្រេចធ្វើការវះកាត់ ដោយរកឃើញថា អ្នកជំងឺបានហូបផ្លែកន្ទួត ធ្វើអោយគ្រាប់កន្ទួតចូល ទៅក្នុងខ្នែងពោះ វៀនបណ្ដាលឲ្យ ហើមរលួយ ទើបមានអាការ: ឈឺចុកចាប់បែបនេះ។
អ្នកជម្ងឺ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់ប្រកបដោយជោគជ័យ នឹងមានសុវត្ថិភាព បន្ទាប់ពីមានការយកចិត្តទុកដាក់ ថែទាំពីក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺ មានអាការៈធូរស្រាលជាបណ្ដើរៗ ហើយទាំងមុខរបួសវះកាត់ និងជម្ងឺកូវិដ-១ ៩ផងដែរ៕