ភ្នំពេញ៖ នៅក្នុងរយៈពេល ៣សប្ដាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ចូនអីវ៉ាន់ បុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូនអាហារ អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូនអាហារ ទាំងអស់ដែលកំពុងមាន វត្តមាននៅក្នុងរាជធានីភ្នំពេញ សូមពង្រឹងវិធានការសុវត្ថិភាព ដល់បុគ្គលិករបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ រក្សាគម្លាត ពេលទទួល កញ្ចប់អឺវ៉ាន់ ឬកញ្ចប់អាហារ បន្ទាប់មកសូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព ៕