ក្មេងប្រុស-ស្រី ៣នាក់អង្រួនចិត្ត មេទ័ពជើងគោក

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញអារម្មណ៍ អបអរសាទរចំពោះ ក្មេងប្រុស-ស្រី ចំនួន៣នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ ពីជំងឺកូវីដ១៩។

នៅលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសសរតយ៉ាងដូច្នេះថា «អបអរសាទរក្មួយៗ ដែលបានជាសះស្បើយ ពីជម្ងឺកូវីដ១៩
សូមបន្តចូលរួមអនុវត្តវិធាន “៣ការពារ ៣កុំ” ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩»។