ប្រមុខការពារជាតិ ប្រាប់កងទ័ព និស្សិត កំពុងបំពេញបេសកកម្ម នៅក្រៅប្រទេស ឲ្យប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យកងទ័ព សិស្សនិស្សិត ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងសិក្សានៅតាមបណ្ដាប្រទេសនានា បង្កើនការប្រុងប្រយ័ត្ន ចំពោះជំងឺកាចសាហាវកូវីដ១៩ ដោយអនុវត្តវិធានការ “៣ការពារ​ ៣កុំ”​ ឱ្យ​បាន​ខ្ជាប់ខ្ជួន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ឧសភានេះ សម្ដេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «អត្រា​ចម្លង​នៃមេរោគ​ កូវីត-១៩​ នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ​ នៅតាមបណ្តាប្រទេសនានា​ នៅលើពិភពលោក ដូចនេះ​សូមក្មួយៗ​ កងទ័ព​ សិស្ស​ និស្សិត​ដែល​កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ និង​សិក្សា​នៅ​តាម​បណ្ដា​ប្រទេស​នានា​ ត្រូវប្រុងប្រយ័ត្ន​ និងថែទាំ​សុខភាព​ អនាម័យឱ្យបានល្អ​ ព្រមទាំង​អនុវត្ត​នូវ​វិធានការ​ការពារ​ “៣ការពារ​ ៣កុំ”​ ឱ្យ​បាន​ខ្ជាប់ខ្ជួន​» ។