ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ និងបុរសជនជាតិប៉ាគីស្ថាន០១នាក់ ត្រូវបានរថយន្តឈ្នួលដឹកយកទៅឲ្យចុះ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២១និង០៩នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដោយមិនដឹងមូលហេតុ ។
លោកកវរសេនីយ៍ត្រី ដោក ខាំ នាយប៉ុស្តិ៍ឃុំផ្គាំ ឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ០២នាក់ឈ្មោះ ១-ថា ប៊ុនហ្កិច អាយុ២០ឆ្នាំ និង២-ឈ្មោះ ថា ប៊ុនសៀកទៀង ទាំង២នាក់ត្រូវជាបងប្អូននឹងគ្ន មានទីលំនៅភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកបុរសជនជាតិប៉ាគីស្ថាន ឈ្មោះ មហាម៉ាត់អៃយ៉ាស់ អាយុ ៤៥ឆ្នាំ ស្នាក់នៅផ្ទះជិតស្ត្រីខ្មែរទាំង]២នាក់នោះ ។
លោកវរសេនីយ៍ត្រី ដោក ខាំ បានបញ្ជាក់ថា តាមការសាកសួរ គឺពួកគេធ្វើដំណើរពីភ្នំពេញមកស្នាក់នៅសៀមរាបមួយយប់ និងនៅខេត្តបន្ទាយមានជ័យមួយយប់ ។ លុះល្ងាចថ្ងៃទី២២ ខែឧសភា រកឡានឈ្នួលជិះត្រឡប់ទៅភ្នំពេញវិញ ដោយបានជិះឡានម៉ាកកាម៉ារី ហើយម្ចាស់ឡានបានដឹកពួកគេទៅទម្លាក់ចោលនៅមុខផ្ទះមិនមានមនុស្សនៅមួយកន្លែង ធ្វើឲ្យពួកគេដាច់បាយដាច់ទឹក និងថែមទាំងយកថ្លៃឡាន ពីបន្ទាយមានជ័យទៅកន្លែងទម្លាក់ ចំនួន៥០ដុល្លារ ហើយបើកឡានគេចខ្លួនបាត់ ។
លោកវរសេនីត្រី ដោក ខាំ បានបញ្ជាក់ថា អ្នកទាំង០៣នាក់ត្រូវ បានបញ្ជូទៅមណ្ឌលសុំចតច្រកអូរបីជាន់ ដើម្បីត្រួតពិនិត្យនិងធ្វើចត្តាឡីស័ក ៕