ប្រាសាទអង្គរវត្ត គឺជាសំណង់អច្ឆរិយៈដ៏អស្ចារ្យនៅលើលោក ដែលកសាងដោយដៃរបស់បុព្វបុរសខ្មែរ។ មិនត្រឹមតែមានអាយុកាល ជាងមួយពាន់ឆ្នាំមកនោះទេ ប្រាសាទអង្គរវត្តត្រូវបានរចនា ដោយក្បាច់ចម្លាក់យ៉ាងរស់រវើក លើជញ្ជាំងប្រាសាទ។ រីឯ ធម្មជាតិ និងទេសភាពជុំវិញ ក៏សុទ្ធតែបានចូលរួមចំណែកលើកតម្លៃប្រាសាទ និងទាក់ទាញទេសចរណ៍គ្រប់ ជាតិសាសន៍មកទស្សនា។
ទិដ្ឋភាពដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់ឃើញនោះ គឺប្រាសាទអង្គរវត្តនាពេលថ្ងៃរះ នាព្រឹកព្រលឹមស្រាងៗ ដែលបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ឆើត ឆាយជាមួយរស្មីពណ៌មាសពីទិសបូព៌ គួរជាទីទស្សនាមិនជិនណាយដែរ។
សូមអញ្ជើញទស្សនារូបភាព ថ្ងៃរះនៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ដូចតទៅ៖









