ទៀតហើយ! មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅសាលាបឋមសិក្សា ឫស្សីកែវ

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​បានទៅចាក់វ៉ាក់សាំង សាលាបឋមសិក្សា ឫស្សីកែវ ដែលមានទីតាំងស្ថិតនៅសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង ៨ព្រឹក​ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា មូលហេតុ គឺមានអ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាក់សាំងដូសទី១ ស៊ីណូវ៉ាក់ ទីតាងខាងលើនេះ ៕