ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ប្រហែលម៉ោង ៣ រសៀល អ្នកជំងឺកូវីដ១៩ ម្នាក់ បានទៅទិញម៉ាស់ នៅឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមម្ចាស់ ឱសថស្ថាន មេត្តាពង្រឹងវិធានការពារ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ នៅទីតាំងខាងលើនេះ សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕