ប្រទេសជាតិ កំពុងជួបវិបត្តិកូវីដ១៩! មេបក្សយុវជនកម្ពុជា ស្នើអាជ្ញាធរទប់ស្កាត់ឧកញ៉ា និងជនទុច្ចរិតដែលប៉ុងប៉ង រំលោភយកទ្រព្យសម្បត្តិជាតិ

0

ភ្នំពេញ៖ ស្របពេលដែលប្រទេសជាតិ កំពុងជួបវិបត្តិមេរោគ COVID19 វាយលុកស្រាប់តែមានឧកញ៉ា និងជនទុច្ចរិតមួយចំនួន ឃុបឃិតគ្នាជាមួយអ្នកមានអំណាច រំលោភយកទ្រព្យសម្បត្តិពលរដ្ឋ និងទ្រព្យសម្បត្តិជាតិខ្មែរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើលនៅតាមមូលដ្ឋានឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ពពួកកញ្ជ្រោងទាំងនោះ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបញ្ជាក់ថា «ប្រទេសជាតិកំពុងជួបវិបត្តិមេរោគ COVID-19 វាយលុកខ្ញុំ ពេជ្រ ស្រស់ សូមស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយឃ្លាំមើលនៅតាមមូលដ្ឋានឲ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភទ្រព្យសម្បត្តិជាតិ ពីជនទុច្ចរិតមួយចំនួន និងពីឧកញ៉ាទុច្ចរិតដែលសហការ ជាមួយអ្នកមានអំណាចទុច្ចរិតមួយចំនួន ក្នុងការរំលោភយកទ្រព្យសម្បត្តិពលរដ្ឋ និងទ្រព្យសម្បត្តិជាតិខ្មែរយើង»៕