នោះ! អភិបាល ខេត្តកំពង់ស្ពឺ ប្រកាសមិនលើកលែងចំពោះមន្រ្តី ដែលទាត់អីវ៉ាន់ក្មេងស្រី ម្នាក់ចោលឡើយ

0

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញមុខអះអាងថា លោកនឹងចាត់ការចំពោះមន្រ្តី សណ្ដាប់ធ្នាប់ នៅផ្សារកំពង់ស្ពឺ ដែលបានទាត់អីវ៉ាន់ ក្មេងស្រីម្នាក់ចោលអស់ ដោយមិនលើកលែង។

គួររំលឹកថា យោងតាមហ្វេសប៊ុក ឈ្មោះ Heng sokha នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១បាន បង្ហោះយ៉ាងដូច្នេះ ថា ៖ សូមបងប្អូនជួយស៊ែរ អ្នកសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ទាត់អីវ៉ាន់ក្មេង លក់បន្តិចបន្តួចចោលអស់ គួអាណិតណាស់ អោយថ្នាក់លើបានឃើញផង។

ក្រោយពីបង្ហោះករណីនេះ និងមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ធ្វើការចែករំលែក និងប្រតិកម្មជាច្រើន ក្នុងនោះផងដែរ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Vei Samnang ដែលគេស្គាល់ថាជាគណនេយ្យហ្វេសបុកផ្លូវការ របស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចូលខមមិនយ៉ាងដូច្នេះថា៖ ខ្ញុំទទួលបានហើយ! សូមថ្លែងនូវអំណរគុណចំពោះការផ្ដល់ព័ត៌មានពិតប្រាកដមកដល់ខ្ញុំបានទាន់ពេលវេលា។ ខ្ញុំ នឹងចាត់ការមន្ត្រីនោះដោយមិនលើកលែង។ សូមអរគុណ!៕