ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំង មន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា មូលហេតុ គឺអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងដូសទី២ ប្រភេទ AstraZeneca ទីតាងខាងលើនេះ ៕