ភ្នំពេញ៖ អាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្ស ១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកស្រុកពាមរក៍ ២នាក់ ស្រុកពារាំង ១នាក់ ស្រុកស្វាយអន្ទរ ៣នាក់ ស្រុកកំចាយមារ ៤នាក់ ស្រុកកញ្ជ្រៀច ១នាក់ ស្រុកពាមជរ ២នាក់ ស្រុកបាភ្នំ ២នាក់ ។
ក្នុងចំណោមអ្នកឆ្លងទាំង ១៥នាក់ មានអ្នកដំណើរមកពីរាជធានីភ្នំពេញ ៩នាក់ មកពីប្រទេសថៃ ៤នាក់ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលមកពីភ្នំពេញនៅស្រុកពាមជរ ចំនួន២នាក់ ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេខាងលើ ក្នុងខេត្តព្រៃវែង។
សូមបងប្អូន ចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍អំពីអ្នកប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។














