មេល្បែងភ្នាល់ទឹកភ្លៀង ដ៏ល្បីល្បាញក្នុងក្រុងបាត់ដំបង អស់លក្ខណ៍ហើយ

0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបង នឹងព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀង នៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងយុទ្ធនាការនេះ បង្ក្រាបមេល្បែងភ្នាល់ទឹកភ្លៀង នឹងជាម្ចាស់ទីតាំងចលត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖
– ឧបករណ៍ កែច្នៃសម្រាប់ត្រងទឹកភ្លៀង ១
– វិទ្យុទាក់ទងចំនួន ៣គ្រឿង
– រថយន្តម៉ាក TOYOTA RUSH ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY 1982 ១គ្រឿង

បច្ចុប្បន្នបញ្ជូនមក ស្នងការនគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕