អត់​ខ្វ​ល់​កូ​​វី​​ដ​សោះ! ចា​ប់ខ្លួន ជ​នសង្ស័​យជាង៦០នា​ក់ ជួ​បជុំគ្នា​ផឹ​ក​ស៊ី និង​ជួ​​ញ​​ដូ​រ ប្រេី​ប្រាស់ គ្រឿ​​ង​​ញៀ​​ន

0

ភ្នំពេញ ៖ ជ​​ន​ស​ង្ស័​យប្រុស-ស្រីជាង៦០នាក់ ត្រូវបានក​ម្លាំ​ងស​ម​ត្ថ​កិ​ច្ច ជំ​នា​ញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រា​វឆ្ម​ក់​ប​ង្ក្រា​ប​ក​រ​ណី​ជួ​ញ​ដូរ និ​ង​ប្រេី​ប្រា​ស់​នូ​វ​សា​រ​ធា​តុ​ញៀ​ន ហើយកា​រ​ឃា​ត់​ខ្លួ​ន ស្ថិតនៅ​ខាង​ក្រោ​យ​ម​ន្ទីរ​ពេ​ទ្យ​របេ​ង ក្នុងអគារខុនដូ ជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ។

ប្រភពព័ត៌មាន ពីស​ម​ត្ថ​កិ​ច្ច បានឲ្យដឹងថា ក្រុមជនសង្ស័​យប្រុស-ស្រីជាង៦០នាក់ ខាងលេីមានសុទ្ធសឹងតែជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កេី​ត​ក​ម្ម​វិ​ធី ជួ​ប​ជុំ​គ្នា​ផឹ​ក​សុី ក្នុងអំឡុង នៃ​កា​រ​រា​ល​ដា​ល ជំ​ងឺ​កូ​វី​ដ​-​១​៩ ស​ហ​គ​ម​ន៍​២​០​កុ​ម្ភៈ ដោ​យ​ល្មេី​ស​វិ​ធា​ន​ការ រដ្ឋបា​ល​រា​ជ​ធានីភ្នំពេញ និង​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល ទេីបក​ម្លាំង​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះ​ប​ង្ក្រា​ប ហេី​យ​រ​ក​ឃេី​ញ មា​ន​ជួ​ញ​ដូ​រ​និ​ង​ប្រេី​ប្រា​ស់ នូ​វ​សា​រ​ធា​តុ​ញៀ​ន ថែមទៀតផង ។

ក្រោយមក កម្លាំង​ស​ម​ត្ថ​កិ​ច្ច​ជំនា​ញ ក៏បានធ្វេីកំណត់ហេតុ និង​នាំ​ខ្លួ​ន​ជ​ន​ស​ង្ស័​យ ប្រុ​ស​ស្រីខាងលើ ប​ញ្ជូ​ន​ទៅ​កា​ន់​ការិយាល័យ​ជំ​នា​ញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដេីម្បីក​សា​ង​សុំ​ណុំ​រឿ​ង ចា​ត់​កា​រ​ប​ន្ត​តា​ម​ច្បា​ប់ ៕