ចិនបើកឡានបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ ៣នាក់

0

ភ្នំពេញ៖ ជនជាតិចិនម្នាក់ បើករថយន្តបត់បញ្រ្ចាស់ទិស ទៅបុករះម៉ូតូ ៣គ្រឿងបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងប្រុសស្រី ៣នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង នៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សពជនរងគ្រោះឈ្មោះ ឯម វីន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិអំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ និងអ្នករងរបួស ៣នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

រថយន្ដបង្កម៉ាក SIENNA ពាក់ផ្លាកលេខភ្នំពេញ 2-BI-5708 បើកបរដោយជនជាតិចិនក្នុងល្បឿនលឿន ក៏បានបត់បញ្ច្រាសផ្លូវទៅបុករះម៉ូតូចំនួន ៣គ្រឿង ដែលកំពុងជិះនៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្ដបង្ក ត្រូវសមត្ថកិច្ចចាប់ខ្លួន ៕