ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី១៦ឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៣៥០ នាក់ទៀត ក្នុងនោះករណី ឆ្លងសហគមន៍ ៣៤១ នាក់និងអ្នកដំណើរពីបរទេស ៩ នាក់ ខណៈមានអ្នកជាសះស្បើយ ចំនួន១៣៨០នាក់ និងស្លាប់៣នាក់បន្ថែមទៀត។
សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២២ ១៨៤នាក់ អ្នកជាសះស្បើយ ១២ ១២០នាក់និងអ្នកស្លាប់១៥០ នាក់៕