សុទ្ធតែកូនអត់កំណើត! ផឹកស៊ីស្រវឹង បងពន្យុះប្អូន ឲ្យដុតផ្ទះឳចោល រួចនាំគ្នាវេចបង្វេចទៅនៅវត្ត

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តតាកែវ បានចាប់ជនសង្ស័យម្នាក់ និងអ្នកផ្តើមគំនិតករណីដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះត្រូវពលរដ្ឋជួយពន្លត់ទាន់។ ករណីនេះនៅភូមិជាវប្តីខាងកើតឃុំតាអូរ ស្រុកគិរីវង់ខេត្តតាកែវ កាលពីនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុស ក្រង់ ភេទប្រុស អាយុ២៦ឆ្នាំ និងអ្នកផ្តើមគំនិតញុះញុង ឱ្យដុតឈ្មោះ ម៉ុល បុល អាយុ៣៥ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើត នៅភូមិឃុំកើតហេតុ។ ផ្ទះមានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ប្រក់ពីស័ង្កសីផ្ទះចាស់បុរាណ ឆាបឆេះអស់មួយចំនួនធំ។

ជនសង្ស័យបានផឹកស៊ីជាមួយ បងបង្កើតឈ្មោះ ម៉ុស បុល បានញុះញុងឱ្យឈ្មោះ ម៉ុស ក្រង់ ជាប្អូនបង្កើតថាដុតផ្ទះចោលទៅ ហើយពួកយើងទៅនៅវត្ត ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធី ៕