យុវជនម្នាក់ជិះម៉ូតូ ដឹកឈើចុះចំណោតជាន់ហ្រ្វាំងមិនស៊ី ដួលបោកក្បាលស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូដឹកឈើ ក៏ដួលបណ្តាលឱ្យបោកក្បាល នឹងឈើស្លាប់ឯម៉ូតូដឹកឈើ ចេញពីស្រុកអូរាំងឆ្ពោះមកស្រុកកែវសីមា។ ករណីនេះកើតឡើងនៅផ្លូវជាតិលេខ៧៦A ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯកវ៉ាន់ ដានីន អធិការនគរបាលស្រុកអូរាំងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គឿន បូរ៉ា ភេទ ប្រុស អាយុ១៥ឆ្នាំបើកបរម៉ូតូម៉ាក់វ៉េវនៅភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកបន្តថាមូលហេតុនៃ គ្រោះថ្នាក់នេះគឺបណ្តាលមក ពីជនរងគ្រោះបានដឹកឈើ ចេញពីភូមិអណ្តូងក្រឡឹង ចេញទៅស្រុកកែវសីមា ។ លុះដល់គីឡូម៉ែត្រលេខ៩៣-៩៤ក្នុងស្ថានភាពផ្លូវចុះចំណោត ម៉ូតូជាន់ហ្រ្វាំងមិនស៊ី បណ្តាលឱ្យដួលបោកក្បាលជាមួយនិងឈើស្លាប់ភ្លាមៗ ៕