ភ្នំពេញ៖ ស្ត្រីវិជ្ជមានកូវីដ-១៩ម្នាក់ បានសម្រាលទារក ទំងន់ 3.6 kg នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ប្រកបដោយសុខសុវត្តិភាពទាំងម្តាយ និងកូន ដោយខិតខំការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ និង ឆ្មបផ្នែកសម្ភព ។ ថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១។ នេះបើយោងតាមហ្វេសប៊ុក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។