ភ្នំពេញ៖ សាកសពនារីរងគ្រោះវ័យ ២១ឆ្នាំ រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី ត្រូវបានអ្នកភូមិ និងសមត្ថកិច្ចស្រង់ចេញពី ក្នុងទឹកបឹងនៅក្នុងតំបន់ក្រុមហ៊ុន សុវណ្ណរាជសី ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ទី១៤ ខែឧសភា។
កម្លាំងជំនាញនគរបាលស្រុក បានចុះពិនិត្យមើលសាកសព និងបានកំណត់ថា ការស្លាប់របស់នារីរងគ្រោះគឺ ពិតជាបណ្តាលមកពីលង់ទឹក មិនពាក់ព័ន្ឋនិងករណីអ្វីផ្សេងឡើយ។
តាមការរៀបរាប់ពីក្រុមគ្រួសារថា នារីរងគ្រោះបានមានជម្លោះ ជាមួយនិងគូដណ្តឹងតាមទូរស័ព្ទ។ នៅថ្ងៃកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូម្នាក់ឯង និងបានអង្គុយផឹកស្រាបៀរ អស់២កំប៉ុងរួចក៏លោត ចូលទឹកបឹងសម្លាប់ខ្លួនតែម្តង ៕

