ក្ដៅៗ! ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់ ត្រូវក្រុមឧក្រិដ្ឋជន បាញ់សម្លាប់នៅតំបន់ក្រុង Stockton រដ្ឋ California

0

ភ្នំពេញ៖ ប៉ូលីសខ្មែរ-អាមេរិកាំងម្នាក់ ត្រូវបានពួកឧក្រិដ្ឋជនបាញ់សម្លាប់ នៅតំបន់ក្រុង Stockton រដ្ឋCalifornia ភាគខាងជើង ។ នេះបើតាមហ្វេសប៊ុកលោកលោក មាជ សុវណ្ណារា នាថ្ងៃទី១៤ ឧសភានេះ។

លោក មាជ សុវណ្ណា បានមានប្រសាសន៍ថា «បងសូមឱទ្ទិសកុសល សូមឲ្យប្អូនបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សូមប្អូនទៅឲ្យបានសុខស្ងប់ណា គ្រប់គ្នាសោកស្តាយប្អូនណាស់ នូវគុណបំណាច់បម្រើជាតិរបស់ប្អូន ប្អូនបានបម្រើកិច្ចការរក្សា សន្តិសុខការពារមនុស្សជាតិ ក្នុងសង្គមជាតិអាមេរិកជាងមួយទសវត្សមកហើយ ពលរដ្ឋស្លូតត្រង់អាមេរិកាំង ជាពិសេសបងប្អូនខ្មែរ~អាមេរិកាំង នៅតំបន់សហគមន៍ខ្មែរ Stockton City នឹងមិនអាចបំភ្លេចគុណបំណាច់ ស្នេហាជាតិរបស់ប្អូនបានទេ» ៕