ភ្នំពេញ៖ កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករខ្មែរចំនួន ១៩នាក់ដែលប្រុងឆ្លងដែន ទៅរកការងារធ្វើនៅប្រទសថៃ។ ការឃាត់ខ្លួនក្រុមពលករនេះ នៅខាងត្បូងប៉ុស្តិ៍អូររំដួលប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីម៉ោង ៤ទៀបភ្លឺចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២១២១ ។
ពលករប្រុសស្រីទាំង ១៩នាក់នោះរួមមាន៖ ១.ឈ្មោះ ញៀន សុខេង អាយុ ២៩ឆ្នាំ នៅខេត្តកំពង់ឆ្នាំង, ២.ឈ្មោះ ជន ថុនា អាយុ២០ឆ្នាំ នៅខេត្តកំពង់ឆ្នាំង, ៣.ឈ្មោះ ហួន ជីវ៉ា អាយុ៣១ឆ្នាំ នៅ ខេត្តព្រៃវែង, ៤.ឈ្មោះ ជិន សារូប អាយុ៤១ឆ្នាំ នៅខេត្តព្រៃវែង, ៥.ឈ្មោះ រ៉េន ម៉ៅ អាយុ២៦ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង, ៦.ឈ្មោះ ជឹម មឿន អាយុ៣០ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង, ៧.ឈ្មោះ កុល សំអឿន អាយុ៣៩ឆ្នាំ នៅខេត្តព្រៃវែង, ៨.ឈ្មោះ អ៊ីន វ៉ៃ អាយុ២៧ឆ្នាំ នៅខេត្តត្បូងឃ្មុំ, ៩.ឈ្មោះ ហុត សុខអី អាយុ២៥ឆ្នាំ នៅខេត្តត្បូងឃ្មុំ, ១០.ឈ្មោះ អ៊ុយ តុលា អាយុ ២៥ឆ្នាំនៅ ខេត្តត្បូងឃ្មុំ, ១១.ឈ្មោះ វ៉ន វែង អាយុ៣៨ឆ្នាំនៅ ខេត្តកំពង់ឆ្នាំង, ១២.ឈ្មោះ វាត វាក អាយុ២១ឆ្នាំ នៅខេត្តកំពង់ឆ្នាំង, ១៣.ឈ្មោះ ស៊ុន សុង អាយុ៤៣ឆ្នាំ នៅខេត្តព្រៃវែង, ១៤.ឈ្មោះ ភូ ផាត អាយុ២៨ឆ្នាំ នៅខេត្តព្រៃវែង, ១៥.ឈ្មោះ អ៊ំ វិបុល អាយុ៣៩ឆ្នាំ នៅខេត្តព្រៃវែង, ១៦.ឈ្មោះ ថុល ដេត អាយុ២៤ឆ្នាំ នៅខេត្តព្រៃវែង, ១៧.ឈ្មោះ ស៊ុន លាញ់ អាយុ២១ឆ្នាំ នៅខេត្តព្រៃវែង, ១៨.ឈ្មោះ គង់ ខ្នា អាយុ២៦ឆ្នាំ នៅខេត្តព្រៃវែង, ១៩.ឈ្មោះ ឆុន ស្រីកែវ ភេទស្រី អាយុ២២ឆ្នាំ នៅខេត្តព្រៃវែង។
ក្រោយពីឃាត់ខ្លួនពលករខ្មែរប្រុសស្រី ១៩នាក់រួច នាំយកមកសួរនាំ និងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅសាលាបឋមសិក្សាពេជ្រចិន្តាស្រុកភ្នំព្រឹក ៕



