ត្រឹមម៉ោង ៩យប់មិញ ភ្នំពេញរកឃើញអ្នកឆ្លងកូវីដត្រឹមតែ ១៦៨នាក់ ថយចុះច្រេីន

0

ភ្នំពេញ៖ លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា គិតត្រឹមម៉ោង ៩យប់ សម្រាប់រាជធានីភ្នំពេញថ្ងៃទី១២ ឧសភានេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលជាលេខធ្លាក់ចុះបន្ថែមទៀត គួរឲ្យកត់សម្គាល់ បន្ទាប់ពីតួលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ ។