ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានសរសេរសារចាក់ដោត លើបណ្ដាញសង្គមហ្វេសប៊ុក កាលពី២ម៉ោងមុនថា ខ្លួនបានប្រព្រឹត្តទង្វើរថោកទាប ទៅលើនារីម្នាក់បៀតបៀនរូបរាងកាយ និងប្រទូសកេរ្តិ៍ខ្មាស់ (លូកដៃស្ទាប់ប្រដាប់ភេទ) ច្រើនដង និងចាប់រំលោភសេពសន្ថវៈ លើជនរងគ្រោះនៅក្នុងរថយន្តរបស់ខ្លួន មិនបានសម្រេច ដោយសារតែជនរងគ្រោះរើបង្រះរត់រួច ពីក្រញាំបិសាចតណ្ហាមួយនេះ។
ក្រោយមកបានប៉ុន្មានថ្ងៃ កញ្ចាស់តណ្ហារូបនេះបែរជាប្រឌិដ្ឋរឿង ប្តឹងជនរងគ្រោះដាក់គុក ពីបទលួចមានស្ថានទម្ងន់ (ប្លន់) ទូរស័ព្ទដៃរបស់ខ្លួនព្រោះតែ ភ័យខ្លាចជនរងគ្រោះប្តឹងមុន។ លោកអាងមានលុយ ប៉ុន្តែលោកមិនអាចបំពានច្បាប់បានទេ ៕