ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ១៥នាក់ថ្មី ដែលទើបរកឃើញ ដែលជាអ្នកធ្វើដំណើរទៅពីរាជធានីភ្នំពេញ។
ចំពោះ អ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង១៥នាក់ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។
គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕














