ភ្នំពេញ៖ រាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។