ដឹងមូលហេតុ ដែលនាំឲ្យឆេះតូប លក់គ្រឿងបន្លាស់ម៉ូតូ ១២តូប នៅផ្សារតាខ្មៅហើយ

0

ភ្នំពេញ៖ កាលពីម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១០ ឧសភា នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នុងភូមិ-សង្កាត់តាខ្មៅ មានករណីអគ្គិភ័យកើតឡើង ឆេះផ្សារបណ្តាលឲ្យខូចខាត តូបលក់គ្រឿងបន្លាស់ម៉ូតូចំនួន ១២តូប តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ចំពោះមូលហេតុដែលនាំឲ្យឆាបឆេះ គឺមកពីការផ្សារដែករបស់ជាងផ្សារដំបូល ធ្លាក់មកត្រូវប៉ាតង់កៅស៊ូ និងសំបកកង់ម៉ូតូនៅខាងក្រោម ហើយរាលដាលឆេះតែម្តង ។

ក្នុងករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ក្នុងនោះរថយន្តខេត្ត ៣គ្រឿង, រថយន្តនាយកដ្ឋាន ៣គ្រឿង, រថយន្តបញ្ជាការដ្ឋានអង្គរក្ស ២គ្រឿង ប្រើប្រាស់ទឹកចំនួន ១៦រថយន្ត ៕