ភ្នំពេញ៖ ក្មេងប្រុសតូចម្នាក់បានស្លាប់ ក្នុងអាងទឹកដោយហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
ក្មេងប្រុសរងគ្រោះឈ្មោះ វ៉ារី សារ៉ា ភេទប្រុស អាយុ៦ឆ្នាំ មានឪពុក ឈ្មោះ វុន វ៉ារី អាយុ៣៩ឆ្នាំ ម្ដាយឈ្មោះ ផុន សុភា អាយុ៣៩ឆ្នាំ នៅភូមិប្រឡាយជ្រៃ ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះជាកូនទី៣ ក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។
មុនកើតហេតុស្ត្រីជាម្តាយ ក្រោយពេលបាយថ្ងៃត្រង់រួចបានដេកលង់លក់ ដោយមិនដឹងថា កូនតូចទៅងូតទឹកអាងទេ នៅពេលក្រោកពីដេកបាត់កូន ពេលដើរទៅខាងក្រៅមិនឃើញ ទៅមើលក្នុងបន្ទប់ទឹកក្នុងផ្ទះឃើញ សពកូនប្រុសអណ្តែតនៅក្នុងអាងទឹកក្នុងផ្ទះ មិនដឹងជាលង់តាំងពីពេលណានោះទេ ៕