ដំណឹងល្អ! អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ នៅខេត្តកំពង់ស្ពឺ​បានជាសះស្បើយ នៅថ្ងៃនេះ

0

ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែឧសភា​ ឆ្នាំ២០២១ន បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាត អោយត្រឡប់ទៅផ្ទះវិញ ក្រោយទទួលបាន ការព្យាបាលជាសះស្បើយ ប៉ុន្តែតម្រូវឱ្យធ្វើច័ត្តឡីស័កនៅផ្ទះរៀងៗខ្លួន​រយៈពេល១៤ថ្ងៃបន្ថែមទៀតជាកំហិត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង!!!
ថ្ងៃនេះយើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន 06នាក់ក្នុងចំណោមអ្នកឈឺ 106នាក់។»
លោកអភិបាល សូមសំណូមពរ ដោយទទូចសូមឱ្យបងប្អូនយើងដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៥ ថ្ងៃជាកំហិត និងសូមត្រឡប់មកយកសំណាកវិញនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ម្ដងទៀត ៕