ក្រោយពិនិត្យសំណាក និងបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ សម្ដេតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចគ្មានកូវីដ១៩ទេ

0

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងពិនិត្យសំណាករួចរាល់ហើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចពុំមានផ្ទុកមេរោគកូវីដ១៩ នោះទេ ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ទៅចូលរួមកិច្ចប្រជុំរបស់ មេដឹកនាំអាស៊ាន ដែលបានរៀបចំ នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋ ឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។ បន្ទាប់ពីត្រឡប់មកដល់កម្ពុជាវិញ សម្ដេចក៏ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ឧសភានេះ សម្ដេចបានសរសេរថា «ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីសក័ រយៈពេល ១៤ថ្ងៃ​បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថា ខ្ញុំពុំមានកូវីដ១៩នោះទេ។ មុនទៅឥណ្ឌូនេសុី និងក្រោយត្រឡប់ មកវិញខ្ញុំត្រូវធ្វើតេស្តរហូត ៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល ១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាល ដែលគ្រប់គ្នាត្រូវតែគោរព» ៕