ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៤១នាក់ ខណៈមានអ្នកជាសះស្បើយថ្មី៦១នាក់ ព្រមទាំងស្លាប់៤នាក់ទៀត។
ក្នុងនោះភ្នំពេញមានអ្នកឆ្លងចំនួន៥២៥នាក់ បន្ទាយមានជ័យចំនួប១៥៣នាក់ ព្រះសីហនុ៦២នាក់ កណ្ដាល៣៣នាក់ កំពង់ចាម២១នាក់ កំពង់ធំ១៥នាក់ តាកែវ៩នាក់ ត្បូងឃ្មុំ៩នាក់ សៀមរាប៧នាក់ កំពង់ស្ពឺ ៦ និងព្រៃវែងម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៥៣៦១នាក់ អ្នកជាសះស្បើយចំនួន៥៤៣១នាក់ អ្នកកំពុងព្យាបាលចំនួន៩៨១៨នាក់ និងអ្នកស្លាប់ចំនួន១០៦នាក់៕

