មេបក្សយុវជនកម្ពុជា! អ្នកអាចស្រែករកស្បៀង ហើយបានស្បៀងមកហូប ប៉ុន្តែអ្នកមិនអាចស្រែក សុំជីវិតពីមច្ចុរាជបានឡើយ

0

ភ្នំពេញ៖ ក្នុងដំណាក់កាលនៃការរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជា បណ្ដាលឲ្យមានអ្នកស្លាប់ និងឆ្លងរាល់ថ្ងៃ ជាបន្តបន្ទាប់នោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បើយើងមិនថែរក្សាជីវិតខ្លួនឯងទេ គឺ គ្មាននរណាម្នាក់មកថែរក្សា ជីវិតយើងឡើយ អ្នកអាចស្រែករកស្បៀង ហើយបានស្បៀងមកហូប ប៉ុន្តែអ្នកមិនអាចស្រែកសុំជីវិតពីមច្ចុរាជបានឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១ ឧសភា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរថា «បើយើងមិនថែរក្សាជីវិតខ្លួនឯងទេ គឺ គ្មាននរណាម្នាក់ មកថែរក្សាជីវិត យើងឡើយ អ្នកអាចស្រែករកស្បៀង ហើយក៏បានស្បៀងមកហូប ប៉ុន្តែអ្នកមិនអាចស្រែកសុំជីវិតអ្នកពីមច្ចុរាជបានឡើយ ដូច្នេះយើងគ្រប់គ្នាត្រូវប្រឹងថែរក្សានូវជីវិតយើងរៀងៗខ្លួន កុំឲ្យមេរោគCOVID-19មកកាត់ផ្តាច់
ជីវិតរបស់ពួកយើងអី។អ្នកការពារខ្ញុំការពារសហគមន៍សុខសាន្តគ្មានអ្នកស្លាប់ដោយសារមេរោគCOVID-19»៕