ដូចការគិត! ប្ដីកំណាច វៃទាត់ធាក់ប្រពន្ធ ផ្អើលបណ្ដាញសង្គម ត្រូវសមត្ថកិច្ចវៃខ្នោះហើយ

0

ភ្នំពេញ៖ ជនដែលប្រើអំពើហឹង្សាក្នុងគ្រួសារ ឈ្មោះ អឿន អំ ភេទប្រុសអាយុ៣៦ឆ្នាំ ទៅលើប្រពន្ធឈ្មោះ បាត់ សាវេត ភេទស្រី អាយុ២៩ឆ្នាំ កាលពីវេលាយប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិផ្សាព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៏ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការសើុបអង្កេតស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យរហូតដល់ ចាប់ខ្លួនបានហើយ នៅវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនដៃដល់ជាប្តី មានឈ្មោះ អៀន អំ អាយុ៣៧ឆ្នាំ ជាកម្មករសំណង់ និងជាសន្តិសុខ យាម នាពេលយប់ ។
ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះ បាត់ សាវេត អាយុ២៩ឆ្នាំ ជាមេផ្ទះមានកូន ៣នាក់ក្នុងបន្ទុក កូនប្រុស ច្បង១ ស្រី២នាក់ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់ ៕