សាហាវណាស់! សង្ស័យសម្លាប់ប្រពន្ធរួច ដុតចោល ក្នុងភ្នក់ភ្លើងបំបាត់ភស្តុតាង

0

ភ្នំពេញ៖ មានករណីឃាតកម្មមួយកើតឡើងបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចព្រៃល្បាស់ខាងក្រោយវិហារ ព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាបក្រោយបុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចថាបាត់ប្រពន្ធរបស់ខ្លួនពីផ្ទះលុះពេលសមត្ថកិច្ចស្រាវជ្រាវក្នុងករណីនេះឃើញសពស្រី្តជាប្រពន្ធបុរសនេះក្នុងភ្នក់ភ្លើងទើបកើតការសង្ស័យឃាតកជាប្តីក៏ឃាត់ខ្លួនបណ្តោះអាសន្នយកទៅសួរនាំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ (ត្រពាំងត្បាល់) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅថ្ងៃដែលកើតមានការភ្ញាក់ផ្អើលជនសង្ស័យបានមកប្តឹងផ្ទាល់មាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត ដោយប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ លី កូលាប អាយុ ៣៦ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ ២០២១ មិនដឹងទៅណាទេ។ ក្រោយទទួលព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិ និងប្រជាពលរដ្ឋ បានជួយរក។ ក្រោយមកប្រជាការពារភូមិបានរុករកនៅដីចម្ការរបស់ឈ្មោះ អេង អឿន ក៏បានឃើញ សាកសពមនុស្សម្នាក់ត្រូវបានភ្លើងឆេះសល់តែឆ្អឹង ក្នុងព្រៃល្បាស់ចំណុចខាងលើ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាករណីនេះគេកំពុងសង្ស័យទៅលើបុរសជាប្តីជាឃាតក ដោយសារជនរងគ្រោះជាប្រពន្ធជាមនុស្សញៀនល្បែងស៊ីសង ចំណែកប្ដីដែលជាមនុស្សសេពសុរាជាប្រចាំផងអាចប្រើហិង្សាជ្រុលដៃលើប្រពន្ធបណ្តាលឲ្យស្លាប់រួចយកទៅដុតចោលក្នុងចម្ការបំបិទដាន។ករណីនេះហើយទើបសមត្ថកិច្ចឃាត់បុរសជាប្តីរូបនេះជាបណ្តោះអាសន្នដើម្បីស្រាវជ្រាវសាកសួរជីកឬសគល់ តែបុរសនេះនៅតែមិនសារភាពឡើយ៕